ស្របពេលដែលតារាហង្សមាសជាច្រើនដួងបានចេញសារអបអរ ចំពោះម្ចាស់ពានCambodian Idol រដូវកាលទី៤លោកលីម តិចម៉េង ដែលប្រកួតឈ្នះបេក្ខភាព៣រូបផ្សេងទៀត ក្នុងវគ្គFinal កាលពីរាត្រីថ្ងៃទី២៨ខែសីហាឆ្នាំ២០២២ នោះបែជាតារាចម្រៀងគង់ ស្រីពេជ្រ ហៅពេជ្រ សូលីកា រក្សារភាពស្ងៀមស្ងាត់ទៅវិញ។
ការគ្មានចេញសារឬបង្ហាញសកម្មភាពណាមួយ ទាក់ទងការចាប់អារម្មណ៍ទៅលើម្ចាស់ពានថ្មីដែលនឹងក្លាយទៅជាតារារួមទ្រនុំជាមួយនាងនោះត្រូវបានប្រភពបង្ហើបថានោះមកពីអ្នក មេម៉ាយកូន១ស្រួយដូចដូង ដុ តរូបនេះកំពុងតែខកចិត្តដោយសារតែបេក្ខភាពដែលនាងចង់ឲ្យឈ្នះពានមួយនេះគឺជាលោកថុល សុភិទិ ឯណ្ណោះទេ តែលទ្ធផលបុរសលេងម៉ូដសាក់រូបនេះបានរបូតពានធ្លាក់ទៅកណ្ដាប់ដៃលីម តិចម៉េង ទៅវិញ។
គេចាំបានថាកាលពីថ្ងៃទី២៤សីហា ពោលគឺមុនការប្រលងចម្រៀងខាងលើឈានដល់វគ្គផ្ដាច់ព្រ័ត្រ៤ថ្ងៃនោះសូលីកា បានចេញសារប្រយោលថាគ្រប់យ៉ាងគឺនាងជាអ្នកខុស…។នាងថែមទាំងថាឲ្យគេដាក់បន្ទុកមកលើរូបនាងទៀតផង ព្រោះគាត់មិនដឹងអីទេ ហើយទោះជាស្រីពេជ្រ មិនសំដៅដល់ឈ្មោះថាបុរសនោះ
ជាអ្នកណាក៍ដោយតែគេដឹងថានោះគឺនាងមានការស្ដាយក្រោយដែលបង្ហាញភាពស្និតស្នេហ៍ជាមួយសុភិទិ ធ្វើឲ្យមនុស្សដែលមិនពេញចិត្តនាងលែងគាំទ្របេក្ខភាពរូបនេះទៀត។ដើម្បីសម្រាល ដល់បន្ទុកភិទិ តារាចម្រៀងសូលីកា ថែមទាំងបញ្ជាក់ថានាងគ្រាន់តែជាFan របស់អ្នកចម្រៀងរូបនេះប៉ុណ្ណោះ គ្មានទំនាក់ទំនងអ្វីលើសពីនេះឡើយ។
គូរបញ្ជាក់ថាពេជ្រ សូលីកា បានបង្ហាញភាពស្និតស្នេហ៍ជាមួយ លោកថុល សុភិទិ ក្រោយពីកូនមន្ដី្រធំផ្កាយ២រូបនេះច្រៀងCover បទ”មិនអាចឃាត់ទេ”របស់ម្ចាស់ដើមលោកម៉ម ពេជ្ររិទ្ធ ដែលធ្វើឲ្យបទនេះល្បីល្បាញ ហើយភ្លាមៗនោះគេឃើញនាងនិងអ្នកចម្រៀងវ័យ២៥ឆ្នាំរូបនេះកៀកកើយគ្នាដូចគូសង្សាររហូតត្រូវបានសារព័តមានជាច្រើនផ្សាយថាពួកគេមានទំនាក់ទំនងពិសេសជាមួយគ្នាទៀតផង។
ប៉ុន្ដែក្រោយមកសូលីកា ហាក់ដឹងខ្លួនមុនថាការបង្ហាញពីទំនាក់ ទំនង រវាងនាងនិងសុភិទិ ជាចំហនោះជះឥទ្ធិពលដល់ការប្រលងយកពានរបស់អ្នក ចម្រៀងមួយនេះ ទើបនាងបានប្រកាស ទទួលស្គាល់កំហុសឆ្គង និងស្នើសុំឲ្យអ្នកគាំទ្រកុំបំផ្លាញអនាគតរបស់អ្នកចម្រៀងវ័យក្មេងរូបនេះនឹងបន្ដការ គាំទ្ររូបគេតទៅទៀត។
ប៉ុន្ដែនៅទីបំផុតភិទិ នៅតែមិនអាចកាន់ពានបានដដែលទើបធ្វើឲ្យថៅកែផលិតកម្មZoom Music លោកម៉ៃ សុគន្ធ ចេញសារឌឺដងទាក់ទងរឿងមួយនេះដោយថែមទាំងលើកហេតុផលពីមូលហេតុភិទិ ជ្រុះបាត់ឱកាសលើកពាននេះទៀតផង។