ក្រសួងពាណិជ្ជកម្ម បានប្រកាសនៅថ្ងៃទី ០១ ខែ កញ្ញានេះថា ប្រេងសាំងធម្មតា លក់រាយ មានតម្លៃ ៤៧០០រៀល និងប្រេងម៉ាស៊ូត ៥៥០០រៀល ក្នុងលីត្រ ដោយអនុវត្តចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី ១០ ខែ កញ្ញា។
យោងតាមតម្លៃថ្មីនេះ មានន័យថា ប្រេងសាំងធម្មតា រក្សាតម្លៃដដែល ខណៈប្រេងម៉ាស៊ូត ឡើងថ្លៃ ៤០០រៀល ក្នុងមួយលីត្រ ។ក្រសួងពាណិជ្ជកម្ម ចេញតម្លៃលក់រាយរៀងរាល់ ១០ថ្ងៃម្តង ដើម្បីឆ្លើយតបឱ្យទាន់និន្នាការនៃការប្រែប្រួលថ្លៃប្រេងឥន្ធនៈនៅលើសកលលោក។សូមបញ្ជាក់ថា បច្ចុប្បន្ននេះប្រេងឥន្ធនៈដែលកម្ពុជាប្រើប្រាស់ នាំចូលពីប្រទេសសិង្ហបុរី ថៃ និងវៀតណាម៕