Skip to content

Menu
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសង្គម
  • ព័ត៌មាននយោបាយ
  • ព័ត៌មានសិល្បៈ
  • ព័ត៌មានកីឡា
Menu

កូនស្រី​ជាប់និទ្ទេសB ដែលរត់ចេញពីផ្ទះទៅចំការលោកខឹម វាសនា ជាង៧ខែ ឆ្លើយតបទៅម្តាយវិញថា…(មានវិដេអូ)

Posted on September 2, 2022

ខ្លឹមសារ​ក្នុង​សំបុត្រ​មួយ ដែល​គេ​អះអាង​ថា ជា​របស់​កូនស្រី វ័យ​១៨​ឆ្នាំ​ម្នាក់ ត្រូវ​បាន​អ្នកវិភាគ​មួ យ​ចំនួន​ជឿជាក់​ថា មិនមែន​ជា​សំ​ណេ​រ​សាមីខ្លួន​ឡើយ អាច​ជា​ការ​រៀបចំ​របស់​ក្បាលម៉ាស៊ីន​ដឹកនាំ ​របស់​ក្រុម​លោក ខឹ​ម វាសនា ហើយ​បង្ហោះ​ចែកចាយ​ នៅ​លើ​បណ្តាញ​សង្គម​នៅ​ថ្ងៃ​ទី​០២ កញ្ញា ២០២២ ថា ៖​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«.. ខ្ញុំ​ត្រូវការ​សេរីភាព ខ្ញុំ​ចង់​ប្រើ​ជីវិត​ខ្ញុំ​ដោយ​ខ្លួនឯង មិន​ចាំបាច់ មាន​អ្នក​ណា មក​ចាត់ចែង​ជីវិត​ខ្ញុំ ជំនួស​ខ្ញុំ​ទេ ។ បើ​ប៉ា​ម៉ាក់ បាន​អានសំបុត្រ​នេះ​ហើយ កុំ​តាម​រក​ខ្ញុំ​អី ព្រោះថា ខ្ញុំ​មិន​មក​ផ្ទះ​វិញ ជា​ដាច់ខាត​!»​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះ​ជា​សំ​ណេ​រ​កូនក្រមុំ​ដែល​បាន​សម្រេច​បោះបង់​ការ​សិក្សា ជា​និស្សិត​ឆ្នាំ​ទី​១ ហើយ​ទៅ​សំងំ​នៅ​ក្នុង​ ចម្ការ​របស់​លោក ខឹ​ម វាសនា ក្នុងស្រុក​បន្ទាយស្រី ខេត្តសៀមរាប អស់​រយៈពេល ៧​ខែ មក​ហើយ ដោយ​គ្មាន​ផ្តល់​ដំណឹង​ឲ្យ​គ្រួសារ​សោះឡើយ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​ធ្វើ​សំបុត្រ​ឆ្លើយ​តប​ភ្លាម​ៗ​ទាំង​ដែល​នៅ​ទីតាំង ​តំបន់​ចម្ការ​ស្ទើរតែ​គ្មាន​សេ​វ៉ា​ទូរ គមនាគមន៍​នោះ ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ឃ្លី​ប​វី​ដេ​អូ​មួយ​បង្ហាញ​ពី​ម្តាយ​បាន​ធ្វើ​បទ​សម្ភាសន៍​ជាមួយ​អ្នក​សារព័ត៌មាន​ក្នុងស្រុក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​ថ្ងៃ​ព្រឹក​ថ្ងៃ​សុក្រ ទី​០២ កញ្ញា​នេះ ដោយ​ក្នុង​ដៃ​ម្តាយ​កាន់​រូបថត​កូនក្រមុំ​ខ្លួន ហើយ​និយាយ​រៀបរាប់ និង​ពឹងពាក់​សមត្ថកិច្ច​ខេត្តសៀមរាប ឲ្យ​ជួយ​រំដោះ​កូនស្រី​ចេញពី​ចម្ការ​លោក ខឹ​ម វាសនា ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកស្រី គង់ ចាន់​ថូ អាយុ​៤៧​ឆ្នាំ មាន​ប្ដី និង​បងស្រី​ម្នាក់​ទៀត បាន​ធ្វើ​ដំណើរ​ទៅ​មក​សៀមរាប​កំពង់ធំ បាន​រៀបរាប់​ឲ្យ​ដឹង​ថា កូនក្រមុំ​របស់​អ្នកស្រី​ក្នុង​វ័យ​១៨​ឆ្នាំ ជា​សិស្ស​ពូកែ​មួយ​រូប ដោយ​ប្រឡង​បាក់​ឌុ​ប​បាន​និទ្ទេស B​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយ​ប្រលង​ជាប់​អាហារូបករណ៍ នៅ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ សិក្សា​មិន​អស់​ថ្លៃ រហូត​ដល់​ទៅ​៤​ឆ្នាំ​ថែម​ទៀត​ហើយ​៧​ខែ​មុន អ្នកស្រី​បាន​រៀបចំ​ជួល​បន្ទប់​សម្រាប់​ឲ្យ​កូន​សិក្សា​នៅ​រាជធានី​ភ្នំពេញ ប៉ុន្តែ​បែរជា​បាត់​ដំណឹង​កូនស្រី​សូន្យឈឹង តាំងពី​ពេល​នោះ​មក ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកស្រី​តក់ស្លុត​ជា​ខ្លាំង ទីបំផុត ស្រាប់តែ​ថ្ងៃមួយ ឃើញ​រូប​កូនស្រី​ក្នុង​វី​ដេ​អូ Live ចេញពី​ក្នុង​ចម្ការ អង្គុយ​ស្តាប់​ការ​និយាយ​របស់​លោក ខឹ​ម វាសនា ទៅ​វិញ ។ បើ​តាម​អ្នកស្រី ចាន់​ថូ ថា​មាន​មិត្តភក្តិ​កូន​របស់​អ្នកស្រី​ម្នាក់​ទៀត ក៏​ត្រូវ​បាន​អូស​ទាញ​ឲ្យ​ទៅ​នៅ​ក្នុង​ចម្ការ​របស់​លោក ខឹ​ម វាសនា ផង​ដែរ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកស្រី គង់ ចាន់​ថូ បាន​កាន់​រូបថត​កូន ស្កា​ត់ទៅរ​កកូន​នៅ​ក្នុង​ចម្ការ​របស់​លោក ខឹ​ម វាសនា តែ​ត្រូវ​អង្គុយ​រង់ចាំ​កូន​នៅ​លើ​ផ្លូវ​ចូល​ទៅ​ចម្ការ​របស់​លោក ខឹ​ម វាសនា ប៉ុន្តែ​ក្រុម​លោក ខឹ​ម វាសនា មិន​ឲ្យ​ជួប ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកស្រី ចាន់​ថូ បាន​អំពាវនាវ រាជរដ្ឋាភិបាល​កម្ពុជា និង​អង្ការ​ការពារ​កុមារ ជួយ​រក​យុត្តិធម៌ ជួយ​ទប់ស្កាត់​ការ​សាបព្រោះ និង​ការ​អូស​ទាញ​នេះ​ផង ធ្វើ​ឲ្យ​មានការ​បែ.ក.បា.ក់​គ្រួសារ​ដោយសារ​ការ​បំផុសបំផុល​នេះ ហើយ​មាន​គ្រូ មាន​បក្ខពួក​គាត់​ជា​អ្នក​អូស​ទាញ និង​សូម​អំពាវនាវ​រាជរដ្ឋាភិបាល​ជួយ​អន្តរាគមន៍​ឱ្យ​កូនស្រី​របស់​អ្នកស្រី បាន​ត្រឡប់​ទៅ​ផ្ទះ និង​ទៅ​បន្ត​ការ​សិក្សា​ឡើង​វិញ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូម​បង្ហាញសំ​ណេ​រ ដែ​លគេ​ស.ង្ស័.យ​ថាមិនមែនរបស់សាមីខ្លួន មាន​ទាំងស្រុង ​ដូច​ខាងក្រោម ៖​ជីវិត​មនុស្ស​មុន និង​ក្រោយ​គង់តែ​ស្លាប់​ព្រាត់ប្រាស់​ចាកចោល​គ្នា​ទេ ។ ស្លាប់​មុន ឬ​ស្លាប់​ក្រោយ​ក៏​មិន​មាន​អ្វី​ចម្លែក​ដែរ តែ​អ្វី​ដែល​សំខាន់​នោះ គឺ​ការ​រស់នៅ​អោយ​បានជា​ទីពឹង​ដល់​មនុស្ស​ខ្សត់​ខ្សោយ​ តែ​មិនមែន​ការ​រស់នៅ​ដើម្បី​តែ​ខ្លួន និង​ក្រុម​គ្រួសារ​ខ្លួន​តែ​ប៉​ណ្ណោះ​ទេ !​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​ដឹកនាំ​ជីវិត​តាម​បែប​សត្វ​.អា.ត្មា​និ.យ.ម​យ៉ាងនេះ ជា​ការ​ដឹកនាំ​ជីវិត​ដ៏​ងងឹត និង​ថោ.ក.ទា.ប​បំផុត ។ វា​ការ​ដឹកនាំ​ជីវិត​តាម​សភាវគតិ​របស់​សត្វ ខ្ញុំ​មិន​ត្រូវការ​ជីវិត​បែប​សត្វ​ដែល​បន្ត​ពី​មេបា​មួយ ទៅ​មេបា​ក្រោយ​ដូច​សត្វ​ជ្រូក​អ​ញ្ចឹ​ង​ទេ សូម​ម៉ាក់ និង​ប៉ាប​ន្ត​ជីវិត​តាម​លំនាំ​សត្វ​ជ្រូក​ហ្នឹង​ទៅ ខ្ញុំ​មាន​លំនាំ​នៃ​ការ​ដឹកនាំ​ជីវិត​របស់ខ្ញុំ​ហើយ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុំ​ត្រូវការ​សេរីភាព ខ្ញុំ​ចង់​ប្រើ​ជីវិត​ខ្ញុំ​ដោយ​ខ្លួនឯង មិន​ចាំបាច់​មាន​អ្នក​ណា​មក​ចាត់ចែង​ជីវិត​ខ្ញុំ​ជំនួស​ខ្ញុំ​ទេ ។ បើ​ប៉ា​ម៉ាក់​បាន​អានសំបុត្រ​នេះ​ហើយ កុំ​តាម​រក​ខ្ញុំ​អី ព្រោះថា ខ្ញុំ​មិន​មក​ផ្ទះ​វិញ​ជា​ដាច់ខាត ទោះបីជា​ខ្ញុំ​ពិបាក​ប៉ុណ្ណា រស់ ឬ​ស្លាប់ ក៏​ខ្ញុំ​នៅ​សប្បាយចិត្ត​ជាង​រស់នៅ​ជាមួយ​អ្នក​ដែល​មិន​យល់​ពី​ខ្ញុំ មិន​ដែល​ស្ដាប់​ហេតុផល​ខ្ញុំ គិតតែ​ពី​បង្ខំ​ឳ្យ​ខ្ញុំ​ធ្វើ​តាមតែ​ចិត្ត​ខ្លួនឯង​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មួយ​ជីវិត​ខ្ញុំ​នេះ ខ្ញុំ​មិនមែន​រស់នៅ​ដោយសារ​កិត្តិយស​ដូច​ប៉ា​ម៉ាក់​ទេ ខ្ញុំ​ក៏​គ្មាន​កិត្តិយស​ដូច​ប៉ា​ម៉ាក់​ដែរ ហើយ​ខ្ញុំ​ក៏​មិន​ដែល​ចង់បាន​ទ្រព្យ​របស់​ប៉ា​ម៉ាក់​ទៀត​ផង របស់ទ្រព្យ​ទាំង.អស់​ហ្នឹង វា​គ្មា.ន.​ត.ម្លៃ​សម្រាប់​ខ្ញុំ​ទេ ខ្ញុំ​ក៏​គ្មាន​ស្ដា.យស្រ.ណោះ​នឹង​អ្វី​ដែល​ជា​របស់​អ្នក​ទាំង​ពីរ​ដែរ ។ ទ្រព្យសម្បត្តិ​ដែល.​ខំ​រកបាន​ទាំង​ប៉ុន្មាន​ទុក​ចាយ​ខ្លួនឯង​ទៅ ឬ​ទុក​ឳ្យ​កូន​ដែល​គេ​នៅ​ជាមួយ​ហ្នឹង​ទៅ​ចុះ ខ្ញុំ​ចេញពីផ្ទះ​នេះ ក៏​ខ្ញុំ​មិន​បាន​ស្ពាយ​របស់​ប៉ា​ម៉ាក់​ទៅ​ដែរ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុំ​ធុញ​នឹង​រស់នៅ​ផ្ទះ​នេះ​ណាស់ មនុស្ស​ខ្លះ​និយាយ​ថា​ស្រឡាញ់​កូន​ណាស់ ប៉ុន្តែ​មិន​ដែល​ស្ដាប់​ហេតុផល​កូន​ទាល់តែ​សោះ ឲ្យ​កូន​ធ្វើ​តាមតែ​ចិត្ត​ខ្លួនឯង អញចង់​ធ្វើ​អី អញ​ចង់បាន​អី អញ​ពេញ​ចិត្ត​អី កូន​ត្រូវ​តែ​ធ្វើ​ឳ្យ​អញ កូន​ត្រូវ​តែ​ធ្វើ​តាម​អញ អញ​ជា​ម៉ែឪ អញ​និយាយ​មិន​ដែល​ខុស អញ​ធ្វើ​អី​មិន​ដែល​ខុស អញ​មានបទពិសោធន៍​ច្រើន​វា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អញ​មិន​ចាំបាច់​ស្ដាប់​វា អញ​មានគុណ​លើ​ក្បាល​វា អញ​បង្កើត​ក្បាល​វា វា​ត្រូវ​តែ​សងគុណ ចាំ​ចិញ្ចឹម​អញ​ពេល​ចាស់​ទៅ​។​ល​។ ហ្នឹង​មែន​ស្រឡាញ់​កូន ស្រឡាញ់​កូន​គេ​ធ្វើ​អ​ញ្ចឹ​ង​មែន ? ស្ដាប់​តែ​អ្នក​ដទៃ មាត់​អ្នក​ដទៃ​សំខាន់​ជាង​កូន​ទៅ​ទៀត ធ្វើ​អី​ដើម្បី​តែ​បិទ​បាំង ការពារ​កិត្តិយស កេរ្តិ៍ឈ្មោះ ងា.ប់.​រស់​តែ​នឹង​ពាក្យ​កិត្តិយស​ហ្នឹងឯង ធ្វើ​អី​ដើម្បី​តែ​កិត្តិយស​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដើម្បី​តែ​គេ​ស​សើរ ដើម្បី​តែ​សម្ញែង​អួត​គេ ដើម្បី​តែ​ល្អមើល រហូត​ចិញ្ចឹម​កូន​ដើម្បី​តែ​កិត្តិយស​ខ្លួនឯង​។​ល​។ ត្រង់​ណា​ដែល​ថា​ស្រឡាញ់​កូន ? សុទ្ធតែ​ដើម្បី​ខ្លួនឯង​ទាំងអស់​ហ្នឹង​! មនុស្ស​ស្រឡាញ់​តែ​ខ្លួនឯង មិន​ដែល​ស្រឡាញ់​អាណា​ជាង​ពី​ខ្លួនឯង​ផង មួយ​ជីវិត​នេះ​ធ្វើ​គ្រប់យ៉ាង​ដើម្បី​តែ​ខ្លួនឯង​សោះ​ហ្នឹង នៅ​ហ៊ាន​ថា ស្រឡាញ់​កូន​ទៅ​កើត​ដែរ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​ឪពុក​ម្ដាយ​គេ​ស្រឡាញ់​កូន​មែន គេ​ស្វែង​យល់​ពី​កូន​គេ​ហើយ គេ​មិនមែន​គិតតែ​ពី​បង្ខំ​កូន​ឳ្យ​ធ្វើ​តាមតែ​ចិត្ត​ខ្លួនឯង​រួច​ហើយ​តាំង​ថា​កូន​ចូល​ចិត្ត កូន​ពេញចិត្ត កូន​ស្រឡាញ់ កូន​គិត​អី​ដូច​តែ​ដូច​ខ្លួនឯង ចាំបាច់​អី​ទៅ​សួរ​វា ចាំបាច់​អី​ត្រូវ​ស្ដាប់​វា អញ​ម៉ែឪ​វា វា​ត្រូវ​តែ​តាម​អញ​។

ចិញ្ចឹម​កូន​ដូច​ចិញ្ចឹមសត្វ នៅ​ពី​តូច​ឳ្យ​រៀន ធំ​បន្តិច​ចាប់​គ្នា​ប.ង្កា.ត់​.ពូជ រួច​ហើយ​រកស៊ី​ចិញ្ចឹម​កូនចិញ្ចឹម​.ចៅ​ត​ៗ​គ្នា​ទៅ​ទៀត​ហើយ​។ មិនដឹង​ជា​រស់​ធ្វើ​ស្អី​ផង រស់​ៗៗៗៗ​បាន​៣០ ៤០​ឆ្នាំ​ងាប់​ទៅ​បាត់ ហើយ​បង្រៀន​កូនចៅ​.ជំ.នាន់​ក្រោយ​ឳ្យ​រស់​តាម.​អ​ញ្ចឹ​ង​ទៀត​ហើយ

ត​ៗ​គ្នា​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់ មើលទៅ​ដូច​គ្មាន​បានជា​ប្រយោជន៍​ស្អី​ផង ហើយ​មិន​ខុស​ពី​សត្វ​ផង​ហ្នឹង​។ ហឹ​យ​! ធុញ​ណាស់​លោក​អឺយ​! វេទនា​ចិត្ត​ណាស់ មួយ​ជីវិត មិន​ដែល​ហ៊ាន​ធ្វើ​អី​ដែល​ចេញពី​ចិត្ត​ទេ ព្រោះ​ខ្លាច​ខ្មាស​គេ ខ្លាច​អ្នក​គេ​ថា​អន់ ខ្លាច​គេ​មិន​ស​សើរ ខ្លាច​មិន​ថ្លៃថ្នូរ​.. ។

ណ្ហ្ហើ​យ​! ខ្ញុំ​ធុញ​នឹង​ជីវិត​បែប​ហ្នឹង​ណាស់ កុំ​អូស​ខ្ញុំ​ឳ្យ​រស់នៅ​ដូច​សត្វ​អ​ញ្ចឹ​ង​ទៀត​អី បើ​អ្នក​ទាំង​ពីរ​សប្បាយ​ចិត្តនឹង​រស់នៅ​បែប​ហ្នឹងហើយ ក៏​សូម​បន្ត​រស់នៅ​បែប​អ​ញ្ចឹ​ង​តទៅ​ទៀត​ចុះ ខ្ញុំ​ហត់​នឹង​ពាក្យ​កិត្តិយស​ហ្នឹង​ណាស់ ខ្ញុំ​មិនមែន​រស់នៅ​ដើម្បី​បន្ត​ពូជពង្ស​អ្នក​ណា​ទេ ខ្ញុំ​ចង់​ធ្វើ​អ្វី​ដែល​ចេញពី​ចិត្តបាន​ម្តង ខ្ញុំ​ចង់​រស់នៅ​តាម​ចិត្ត​ខ្ញុំ ខ្ញុំ​ក៏​មិន​ស្លាប់​ដែរ បើ​គ្មាន​កិត្តិយស​នោះ​។

បាន​ហើយ ខ្ញុំ​មិន​សង្ឃឹមថា​ប៉ា​ម៉ាក់​មិន​យល់​ពី​ខ្ញុំ​ទេ ខ្ញុំ​ក៏​មិន​សង្ឃឹមថា​អ្នក​ទាំង​ពីរ​នឹង​ស្វែង​យល់​ពី​ខ្ញុំ​ដែរ ខ្ញុំ​ហត់​ណាស់​ទៅ​ហើយ ១៨​ឆ្នាំ​ដែល​ខ្ញុំ​រស់នៅ​ក្នុង​គ្រួសារ​នេះ ហើយ​៥​ឆ្នាំ​ដែល​ខ្ញុំ​ទ្រាំ​រស់នៅ​ក្រោម​សម្ពាធ​អ្នក​ទាំង​ពីរ ធ្វើ​ឳ្យ​ខ្ញុំ​វេទនា​ចិត្តខ្លាំង​ណាស់​ទៅ​ហើយ កុំមក​ពាក់ព័ន្ធ​នឹង​ខ្ញុំ​ទៀត​អី យើង​រស់នៅ​រៀង​ៗ​ខ្លួន​ទៅ​ចុះ ទោះ​យ៉ាងណា​ក៏​យើង​នៅ​តែ​មិន​យល់​គ្នា​តែ​ដដែល​ហ្នឹង​។

ចាប់ពី​ថ្ងៃនេះ​តទៅ បើ​ខ្លា.ច​ខ្មា.ស.​គេ ក៏​ប្រកាស​.កា.ត់.កា.ល់​ខ្ញុំ​ចោល​ទៅ ខ្ញុំ​នៅ​តាម​ផ្លូវ​ដែល​ខ្ញុំ​រើស ប៉ា​ម៉ាក់​បន្ត​រស់នៅ​តាម​ផ្លូវ​របស់​ខ្លួនឯង​ទៀត​ទៅ​ចុះ​។ បើ​ប៉ា​.ម៉ា.ក់​នៅ​តែ​តាម​រក នៅ​តែ​រំខាន​ដល់​ជីវិត​ខ្ញុំ​ទៀត ហើយ​ខ្ញុំ​ត្រូវ​រស់នៅ​ក្រោម​សម្ពាធ​គេ​តែ​ដដែល ខ្ញុំ​ក៏​មិនដឹង​រស់​ធ្វើ​អី​ទៀត​ដែរ មាន​តែ​ស្លា.ប់​ទេ ទើប​រឿង​ឆា.ប់​ចប់ ៕

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

ព័ត៌មានថ្មីៗ

  • ពលរដ្ឋទម្លាយរឿង ប៉ូលិសផាក 1000$ តែអាណិតចុះសល់ 135$ ដោយចោទថា ឯកសារឡានក្លែងក្លាយ
  • ភូមិឃុំសុវត្ថិភាពនៅឯណា? សូម្បីចោរ ក៏ហ៊ានចូលគាស់ ដល់សាលាឃុំ យកសម្ភារៈអស់រលីងដែរ
  • ហួសចិត្ត អូនលក្ខណ៍ រួចខ្លួន អត់ជា…ប់.គុ…កហើយ ប្រកាសធ្វើរឿងមួយនេះ យ៉ាងរំភើយទៀត… (មានវិដេអូ)
  • ព្រឺលសម្បុរ មុនលាប្រពន្ធ ប្តីសរសេរសំបុត្រផ្តាំថា ខ្ញុំនឹងតាម ច.ង.ក.ម្ម.ពារ.ជាមួយ ណាតឯងគ្រប់ៗជាតិ
  • ចា.ប់.បានហើយ ក្រុមក្មេ.ង.ស្ទា.វ.ខេត្តតាកែវ ដែលយក.ដុំ.ថ្មរ ដេ.ញ.គ.ប់.គ្នា.តាម.ផ្លូវគឺមកពី… (មានវិដេអូ)
October 2023
M T W T F S S
« Mar    
 1
2345678
9101112131415
16171819202122
23242526272829
3031  

Archives

  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • September 2022
  • August 2022

Categories

  • ព័ត៌មានជាតិ
  • ព័ត៌មាននយោបាយ
  • ព័ត៌មានសង្គម
  • ព័ត៌មានសិល្បៈ
  • ព័ត៌មានអន្តរជាតិ

Meta

  • Log in
  • Entries RSS
  • Comments RSS
  • WordPress.org
©2023 | Design: Newspaperly WordPress Theme